ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត អញ្ជើញជាអធិតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ និងផ្សព្វផ្សាយលិខិតបទដ្ឋាននានា ពាក់ព័ន្ធការងារជំនាញ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក្នុងខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត បានលើកឡើងថា៖ កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ សម្រាប់អាជ្ញាធរមូលដ្ឋាន បានយល់ច្បាស់ក្នុងការចេញលិខិតរដ្ឋបាល ឬលិខិតអត្រានុកូលដ្ឋានដល់សហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោ ប្រវេសន្ត។