រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំអនុគណៈកម្មការរៀបចំតាំងពិព័រណ៍នានា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំតាំងពិព័រណ៍នានា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។អនុគណៈកម្មការរៀបចំតាំងពិព័រណ៍នានាមានភារកិច្ច៖ -ពិនិត្យរៀបចំទីតាំងសម្រាប់ស្តង់ពិព័រណ៌ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មម្ហូបអាហារ-សហការជាមួយភាគីពាក់ព័ន្ធ និងទទួលខុសត្រូវរៀបចំស្តង់ពិព័រណ៌ផលិតផល (ក្រុង ស្រុក និងឯកជន)-សម្របសម្រួលរៀបចំតុបតែងស្តង់ពិព័រណ៌ឱ្យស័ក្តិសមក្នុងកម្មវិធីសង្ក្រាន្ត-រៀបចំសោភ័ណភាពឆាកតន្ត្រីឲ្យស័ក្តិសមជាមួយកម្មវិធីសង្ក្រាន្តខេត្តកណ្តាល-ចាត់ចែងការងារផ្សេងៗទៀតតាមការចាំបាច់។

អត្ថបទទាក់ទង