រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ប្រារព្ធទិវាពិភពលោក ទឹក និងឧតុនិយម លើកទី៣១ ឆ្នាំ២០២៤ ក្រោមប្រធានបទ”ទឹកដើម្បីសន្តិភាព”

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានប្រារព្ធទិវាពិភពលោក ទឹក និងឧតុនិយម លើកទី៣១ ឆ្នាំ២០២៤ ក្រោមប្រធានបទ"ទឹកដើម្បីសន្តិភាព” ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងជាប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី លោកគ្រូអ្នក គ្រូ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនអ្នក។ មានប្រសាសន៍ ក្នុងទិវាពិភពលោក ទឹក និងឧតុនិយម លើកទី៣១ ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានមានប្រសាសន៍ថា៖ បញ្ហាកង្វះទឹកស្អាត និងអនាម័យប៉ះពាល់ដល់យើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត។ ម៉្យាងវិញទៀតប្រជាពលរដ្ឋនៅតំបន់ភាគច្រើននៅផឹកទឹកមិនមានសុវត្ថិភាពដែលអាចធ្វើ ឱ្យពួកគាត់ឈឺជាប្រចាំជាពិសេសមនុស្សចាស់ និងកុមារធ្វើឱ្យពួកគាត់ពុំអាចទៅធ្វើការរួចបឬទៅសាលារៀនបាន។ ដូចនេះ ការប្រារព្ធ ទិវាពិភពលោក ទឹក និងឧតុនិយម នៅថ្នាក់មូលដ្ឋាននាពេលនេះ ពិតជាមានសារសំខាន់បំផុត ដើម្បីលើកកម្ពស់ការយល់ដឹងអំពី វិបត្តិកង្វះខាតទឹកស្អាត និងអនាម័យ និងជំរុញការផឹកទឹកសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា។ លោកវេជ្ជបណ្ឌិត បន្តថា៖ ទិវាពិភពលោកទឹក និងឧតុនិយម មានគោលបំណងសំខាន់ គឺលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់នៃទឹក និងជំរុញការប្រើប្រាស់ទឹក ដោយសន្សំសំចៃ ការផឹកទឹកសុវត្ថិភាព និងការអនុវត្តអនាម័យល្អ ជាពិសេសនៅសហគមន៍ជនបទ។ លើកទឹកចិត្តបុគ្គល គ្រួសារ និងសហគមន៍ឱ្យចូលរួមការពារ និងកែលម្អប្រភពទឹក គ្រប់គ្រងធនធានទឹក និងអនុវត្តការទុកដាក់ទឹកត្រឹមត្រូវដើម្បីចៀសវាងជំងឺឆ្លងដោយសារទឹកមិនស្អាត។ ស្វែងរកការគាំទ្រពីគ្រប់ស្ថប័នរដ្ឋាភិបាលទាំងនៅកម្រិតថ្នាក់ជាតិ ទាំងនៅកម្រិតថ្នាក់ក្រោមជាតិ គ្រប់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមអំពីការងារផ្គត់ផ្គង់ទឹក ក្នុងគោលបំណងការពារ និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព និងស្វែងរកការគាំទ្រពីគ្រប់ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើការវិនិយោគវិស័យទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព គឺធានាឱ្យមានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ទឹកសុវត្ថិភាពសម្រាប់ផឹកដល់ប្រជាពលរដ្ឋគ្រប់រូប និងការ គ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០ ។

អត្ថបទទាក់ទង