រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈប្រតិភូខេត្តអានយ៉ាង ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូរទាំងខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយ លោកជំទាវ ង្វៀន ធិមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅសាលាខេត្តកណញដាល។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ប្រតិភូខេត្តអានយ៉ាង ប្រទេសវៀតណាមដែល បានមកជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលដ៏ឆាប់ៗខាងមុខនេះ។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ កណ្ដាល-អានយ៉ាង នាឆ្នាំកន្លងមក ត្រូវបានពង្រឹងពង្រីក និងទទួលបាននូវសមិទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ក្រោមមាគ៌ាដឹកនាំ របស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេស និងខេត្តទាំងពីរ ដោយរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ ហើយឯកឧត្ដម អភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សម្រាប់ពេលខាងមុខនេះ ភាគីទាំងពីរ កណ្ដាល-អានយ៉ាង នឹងបន្ដរួមសហការ ជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រគ្នា រួមគ្នាអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យអាទិភាពមួយចំនួនដូចជា វិស័យកសិកម្ម, អប់រំ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ពាណិជ្ជកម្ម, ការងារវិនិយោគ និងវិស័យសុខាភិបាល បន្ថែមទៀត។នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តាងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាជនខេត្តកណ្ដាល សូមជូនពរគណៈប្រតិភូខេត្តអានយ៉ាង សូមប្រកបដោយសុខភាពល្អបរិបូរណ៌ មានសុភមង្គល និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងសូមឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងខេត្ត កណ្ដាល-អានយ៉ាង កាន់តែរឹងមាំ ស្ថិតស្ថេរ យូរអង្វែង ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ យូរអង្វែង ”។

អត្ថបទទាក់ទង