ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ចេីញចូលរួមសិក្ខាសាលា "តម្រង់ទិសលេីការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រាជធានី-ខេត្ត" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងពិធីប្រគល់-ទទួលជានិមិត្តរូបនូវសម្ភារបច្ចេកទេស រួមមានកុំព្យូទ័រ ៥០គ្រឿង និងព្រីនធឺ ២៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមការងារព័ត៌មាន និងសាធារណមតិ រាជធានីខេត្តទាំង២៥ នៅសណ្ឋាគារភ្នំពេញ ។