រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាពាមសត្ថា នៅស្រុកពញាឮ និងសាលាបឋមសិក្សាកោះរះក្រោម នៅស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្ដាល៖ សាលាបឋមសិក្សាចំនួន២កន្លែង ស្ថិតក្និងខេត្តកណ្ដាល ដែលជាអំណោយរបស់អង្គការសប្បុរសធម៌ ហ្វីស យូនីត រួមមាន៖ សាលាបឋមសិក្សាពាមសត្ថា នៅឃុំពញាឮ ស្រុកពញាឮ និងសាលាបឋមសិក្សាកោះរះក្រោម ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ប្រារព្ធធ្វើនៅសាលាបឋមសិក្សា ពាមសត្ថា ក្នុងឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។មានប្រសាសន៍ក្នុងពិធីសម្ភោធ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្ថេរភាពនយោបាយ សុខសណ្ដាប់ធ្នាប់សាធារណៈ សិទ្ធិសេរីភាព ដើម្បីវឌ្ឍនភាពសង្គមប្រកបដោយសន្តិសហវិជ្ជមាន។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណី អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នាកសាងកុសលផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ជាក់ស្ដែងព្រះសង្ឃបានដើរតួនាទីយ៉ាសំខាន់ក្នុងសង្គម ដោយបានចូលរួមយ៉ាងសកម្មក្នុងការអប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ក្នុងសម័យតេជោសន្តិភាព៕

អត្ថបទទាក់ទង