ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ជី ស៊ីវត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំស្តីពីការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយមានការចូលរួមពី មន្ទីរ និងការិយាល័យជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។