ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំប្រមូលទិន្នន័យបញ្ហាខ្វះខាតទឹកក្នុងមូលដ្ឋាន ខេត្តកណ្ដាល ជូនគណៈកម្មការជាតិគ្រប់គ្រងគ្រោះអន្តរាយ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ ។ក្នុងកិច្ចប្រជុំប្រមូលទិន្នន័យបញ្ហាខ្វះខាតទឹក ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវផ្តល់នូវបញ្ជីសម្រង់ទិន្នន័យអោយបានច្បាស់លាស់នូវបញ្ហាការកើនឡើងនូវកំដៅក្នុងមូលដ្ឋាននីមួយៗ ដែលនេះជាការងារបន្ទាន់ ដែលត្រូវធ្វើការបំពេញ និងយកតែស្រុក ក្រុង ឃុំ សង្កាត់ និងភូមិណាដែលទទួលរងការឡើងកំដៅ និងទទួលរងការគំរាមគំហែងពីការខ្វះខាតទឹក។
![](https://asset.cambodia.gov.kh/provincial/sites/29/2024/05/1-9-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/05/2-4-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/05/3-3-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/05/4-3.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2024/05/5-3.jpg)