ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ ប្រចាំខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត។កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំប្រចាំខែមីនា របស់គ.ក.ស.កខេត្ត (លើកទី៥៧)២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៤។៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា។៤. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២៤។៥.បញ្ហាផ្សេងៗ។