រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំរបស់គណៈកម្មាការដឹកនាំសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាមសំណង់រឹងក្នុងភូមិសាស្រ្តខេត្តកណ្ដាល

++++++++ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាការដឹកនាំសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រងសំរាមសំណង់រឹងក្នុងភូមិសាស្រ្តខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាលមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវពិនិត្យ និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ដើម្បីរៀបចំរក្សាទុកប្រើប្រាស់ជាទីលានដាក់សំរាម និងសំណល់រឹងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តផ្សព្វផ្សាយបំផុសចលនាអប់រំ និងបញ្ជ្រាបការយល់ដឹងឱ្យបានខ្លាំងក្លាដល់មហាជន ឱ្យពួកគាត់ផ្លាស់ប្តូរឥរិយាបទ ចេះស្រលាញ់ថែរក្សា និងសំអាតអនាម័យបរិស្ថាន តាមផ្ទះសម្បែងរាងៗខ្លួន និងចូលរួមដាំដើមឈើនៅតាមមូលដ្ឋានឱ្យបានច្រើន។

អត្ថបទទាក់ទង