រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៤ របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល

+++++++++++++++++ខេត្តកណ្ដាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម ប្រាក់ សារ៉ាត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវ ខ្ពស់របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ជាពិសេស ការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវ រាល់ផែនការ បទបញ្ជា និងសេចក្តីណែនាំផ្សេងៗ ធានាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនបានល្អប្រសើរ។ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់បែបនេះ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៤ របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ ឯកឧត្ដម អភិបាលរងខេត្ត បន្តថា៖ ការងារហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាពនាពេលនេះ ធ្វើឱ្យនាយទាហាន ពលទាហាន មានការយល់ដឹង និងមានវិន័យ ថ្លៃថ្នូរ ធានាបានទាំងបរិមាណ គុណភាព និងសមត្ថភាព ដល់នាយទាហាន នាយទាហានរង និងពលទាហាន អនុវត្តបានល្អលើការងារដែលថ្នាក់លើបានកំណត់ ធានាបានល្អជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពរបស់កងទ័ព ជាពិសេសមានសមត្ថភាពក្នុងការបំពេញភារកិច្ចបានសម្រេចជោគជ័យដែលថ្នាក់លើប្រគល់អោយ។ ក្នុងពិធីវគ្គហ្វឹកហ្វឺបំប៉នពង្រឹងកងឯកភាពឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ទោ ទី សេរីវុឌ្ឍ មេបញ្ជាការរងយោធភូមិភាគពិសេស បានណែនាំដល់ នាយទាហាន នាយទាហានរង ពល ទាហានទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់លក្ខន្តិកៈទូទៅ បទវិន័យទូទៅ លិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធផ្សេងៗ និងរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស។ ត្រូវយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកំពស់មនសិការស្នេហាជាតិ សំដៅធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព។ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឱ្យបានល្អ និងប្រើប្រាស់ធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព តាមរយៈការចាត់តាំងឱ្យត្រូវគោលដៅជំនាញ និងសមត្ថភាព។ ត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រឱ្យបានម៉ឺងម៉ាត់ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។ ត្រូវយកចិត្តទុកដាក់ថែទាំបច្ចេកទេសអាវុធ យុទ្ធភណ្ឌ គ្រាប់រំសេវ គ្រឿងយន្ត គ្រឿងចក្រ យុទ្ធោបករណ៍ ដើម្បីធានាបានសុវត្ថិភាព និងត្រៀមលក្ខណៈប្រយុទ្ធគ្រប់ពេលវេលា។ ត្រូវបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព។ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការច្នៃប្រឌិតឱ្យបានខ្លាំងក្លាថែមទៀត ជីវភាពរស់នៅ និងសុខុមាលភាពរបស់កងទ័ព។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៤នេះ មានសិក្ខាកាមមកពីបណ្តាកងឯកភាពចំណុះសរុបចំនួន ៤០នាក់ និងគ្រូចំនួន ០៥នាក់ មានរយៈពេលហ្វឹកហ្វឺន៩២ថ្ងៃ។ វគ្គសិក្សាដែលសិក្ខាកាមចូលរួមហ្វឹកហ្វឺនរៀនសូត្រក្នុងនាពេលនេះ មានក្នុងនោះមាន លំហាត់របៀប, បច្ចេកទេសអាវុធថ្មើរជើង, យុទ្ធវិធីថ្មើរជើង, ឋានលេខា, អប់រំចិត្តសាស្ត្រ, ភស្តុភារ-ហិរញ្ញវត្ថុ, សុខាភិបាល និងផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ ដែលកំពុងវិវត្តក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យសិក្ខាកាមមានការយល់ដឹង និងអនុវត្តបានកាន់តែល្អប្រសើរ ពេលវិលត្រឡប់ទៅតាមបណ្តាកងឯកភាពវិញ។

អត្ថបទទាក់ទង