ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងលោក គង្គ ច័ន្ទណែត នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំចុះសិក្សា ស្វែងយល់ ការរៀបចំដំណើរការរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅសាលប្រជុំរដ្ឋាករស្វយ័ត។ ដោយមានការអញ្ជើញចូលរួមពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្រី ចេង ចាន់ផល្លា នាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និង មន្ត្រីជំនាញផងដែរ។