រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

«ពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា នាំ២០២៤)»

ក្រសួងមហាផ្ទៃ ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង«ពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា នាំ១៩៤៥-១៦ ឧសភា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។“ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ជាថ្ងៃកំណើតនគរបាលជាតិកម្ពុជា”!- ផ្អែកតាមឯកសារស្រាវជ្រាវទៅលើឯកសារជាភាសាបារាំង នៃព្រះរាជក្រមលេខ ៣៥ ន.ស ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ១៩៤៥ ស្តីពីការបង្កើតអង្គ “នគរបាលជាតិ” នៅប្រទេសកម្ពុជា ដែលក្នុងនោះបានកំណត់អំពីរចនាសម្ព័ន្ធតួនាទី និងសិទ្ធិរបស់នគរបាល។- ដោយពិនិត្យឃើញថា ព្រះរាជក្រមលេខ ៣៥ ន.ស ចុះថ្ងៃ ១៦ ខែ ឧសភា ឆ្នាំ ១៩៤៥ គឺជា ព្រះរាជក្រមទី១ នៃការបង្កើតអង្គ “នគរបាលជាតិ” នៅកម្ពុជានាសម័យអាណានិគមបារាំង ហើយដែលអាចបញ្ជាក់ថា៖ ពេលនោះអាណានិគមបារាំងបានរៀបចំរចនាសម្ព័ន្ធ និង ប្រគល់តួនាទី ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មកឲ្យកម្ពុជា ជាអ្នកទទួលខុសត្រូវ។- តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត ០៨០៦ ៣៤២ ចុះថ្ងៃ ០៥ ខែ សីហា ឆ្នាំ ២០០៦ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ន ព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ត្រូវបានយកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៩៤៥ ជាថ្ងៃកំណើតនគរបាលជាតិកម្ពុជា៕

អត្ថបទទាក់ទង