ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាការផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនផ្លូវទឹក ដែលមានការអញ្ជើញចូលរួមពី អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និង រដ្ឋបាលរងក្រុង-ស្រុក ទាំង១៣ ផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។