រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលតម្រង់ទិសមន្រ្តីបង្គោលថ្នាក់ក្រុង ស្រុក សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្នុង វគ្គបណ្តុះបណ្តាលតម្រង់ទិសមន្រ្តីបង្គោលថ្នាក់ក្រុង ស្រុក សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី អភិបាលរងក្រុង ស្រុក ទាំង១៣ មន្រ្ដីបង្គោលថ្នាក់ក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ ផងដែរ ។ក្នុងកិច្ចប្រជុំនេះ មានគោលបំណងដូចជា៖-ធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ត្រៃយ៍ - ធានាឱ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ត្រៃយ៍-ធានាការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ត្រៃយ៍ -ធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្ថ សញ្ញាណ ដោយផ្តល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល -ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានសំណូមពរដល់ មន្រ្តីបង្គោលថ្នាក់ក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង