រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់

+++++++++++++++ខេត្តកណ្ដាល៖ ដើម្បីកសាងសមត្ថភាព របស់រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់ ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ ដើម្បីកសាងសមត្ថភាព របស់រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ ឱ្យទទួលបាននូវសមត្ថភាព យល់ដឹងបន្ថែមកាន់តែទូលំទូលាយ និងការអនុវត្តស្របតាមតួនាទីភារកិច្ច របស់គណៈកម្មការផែនការសកម្មភាពរួម ស្តីពីការអនុវត្តគណនេយ្យភាពសង្គមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ ការធ្វើបទបង្ហាញលើ​ប្រធាន​បទ​នីមួយៗ​ ដើម្បីស្វែងយល់ និងជជែកពិភាក្សាគ្នាអំពី​ចំណុច​នីមួយៗ ឱ្យ​បាន​​ច្បាស់លាស់ ជៀសវាងការអនុវត្តទៅ​ខុសទៅនឹងនីតិវិធីដែល​បានណែនាំ​។

អត្ថបទទាក់ទង