ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំករណីសុំជួយអន្តរាគមន៍ដោះស្រាយផលប៉ះពាល់គ្រឹះផ្ទះរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ ក្នុងការដោះស្រាយផលប៉ះពាល់នាពេលនេះភាគីខាងប្រជាពលរដ្ឋយល់ព្រមទទួលសំណងដោយសន្តិវិធី និងបរិយាកាសរីករាយ៕