រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្ត បានអញ្ជើញពិធីបើកពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិតិនបៀន- អានយ៉ាង ឆ្នាំ២០២៤ ខេត្តអានយ៉ាង ប្រទេសវៀតណាម។ លោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានឱ្យដឹងថា បាននាំយកទំនិញសម្រាប់យកទៅចូលរួមតាំងពិព័រណ៍មានចំនួន៨មុខ រួមមាន៖ គ្រឿងចម្លាក់ស្ពាន់ជ្រលក់ប្រាក់ សាច់ក្រក ប្រេងខ្យល់ ប្រេងកូឡា សាប៊ូដុំដុះខ្លួន ប្រេងម៉ាស្សា 7 នំផ្អែម និងដំណាប់ផ្លែឈើ។