រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើជាគណ:អធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច។សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល ​បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់​តែ​ទូលំទូលាយ នូវខ្លឹមសារ​នៃច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលនឹងត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ តាមរយៈមន្ត្រីប្រតិបត្តិករ ដែលបានអនុវត្តការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងជាធាតុចូល និងដាក់ចេញនូវវិធានការដោះស្រាយ ព្រមទាំងកំណត់នូវយន្តការ ឬតម្រូវការចាំបាច់នានាបន្ថែមទៀត សម្រាប់ធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តស្ថិតក្រោមច្បាប់នេះ។

អត្ថបទទាក់ទង