ខេត្តកណ្តាល៖រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើការវាស់វែង និងកំណត់ព្រំដីតាមនិយាមកាដីដែលបានព្រមព្រៀងដោះដូរគ្នាក្នុងកំណត់ហេតុចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល និងកិច្ចប្រជុំចុះពិនិត្យ និងកំណត់ចំនួនអាចម៍ដីរបស់ ក្រុមហ៊ុន មួយដែលបានជីកលើដី ចំនួន ០៤ បណ្ណ ស្ថិតនៅភូមិត្រស់ ភូមិកាប់លាវ ភូមិរោងគោ និងភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកកណ្តាលស្ទឹង និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕