ខេត្តកណ្តាល៖រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ជី សុីវុត្ថា នាយករដ្ឋបាលសាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងអគារធ្វើការបណ្តោះអាសន្នរបស់រដ្ឋបាលខេត្តកណ្តាល ស្ថិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ។