ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា ករណី ដីនៅចំណុចចាក់ក្អែក ស្ថិតនៅភូមិព្រែកប្រា និងភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។