រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីបាល់ទាត់ ដើម្បីត្រៀមចូលរួមការប្រកួតការពារតំណែងជើងឯក Soccer Lugue ឆ្នាំ២០២៤

+++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ដើម្បីត្រៀមចូលរួមក្នុងការប្រកួតការពាជើងឯក Soccer Lugue ប្រមាណ ៥០នាក់ នៅសាលាខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី តំណាងឱ្យខេត្តកណ្ដាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យ ព្រោះវិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ យកចិត្តទុកដាក់លើបញ្ហាសុខភាពក្រុម និងសុខភាពផ្ទាល់ខ្លួន ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុម បញ្ចេញឲ្យអស់គ្រប់បច្ចេកទេសដែលខ្លួនមានក្នុងការប្រកួត ជាពិសេសត្រូវស្តាប់តាមការណែនាំរបស់ប្រតិភូដឹកនាំ គ្រូបង្វឹក ដើម្បីទទួលបានជ័យជើងឯកលេខ១ក្នុងការប្រកួតម្តងទៀត។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការប្រកួតកីឡាជាតិ គឺជាកម្មវិធីដ៏ពិសេស នៃគោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិ ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដូចមាន ពាក្យស្លោក ក្នុងគោលនយោបាលជាតិអប់រំកាយ និងកីឡា គឺ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ “។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា វិស័យកីឡាបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បង្កើនមិត្តភាព សាមគ្គីភាព លើកកម្ពស់គុណភាពជីវិត មានសុភមង្គលក្នុងក្រុមគ្រួសារ និងងជួយលើកស្ទួយកិត្តិយសបុគ្គលផ្ទាល់ខ្លួន ខេត្ត និងកិត្តិយសជាតិផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានសង្ឃឹមយ៉ាងមុតមាំថា ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ ពិសេសក្រុមកីឡាករ កីឡាការិនី នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ពិតជាអាចការពារតំណែងជើងឯកលេខ១ កាលពី Soccer Lugue ឆ្នាំ២០២៣ ហើយពិតជាអាចទទួលបានជើងឯកលេខ១ ម្ដងទៀតមិនខាន ក្នុងការប្រកួត Soccer Lugue ឆ្នាំ២០២៤ខាងមុខនេះ។សូមបញ្ជាក់ថា ការប្រកួតបាលទាត់ Soccer Lugue លើកទី៧ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ មិថុនា ២០២៤ ចាប់ពីម៉ោង ១៧:០០នាទីតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមមូលបទ "បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា" ហើយថវិកាដែលទទួលបានពីការលក់សំបុត្រ គឺនឹងត្រូវយកទៅបរិច្ចាគទៅកុមារកម្ពុជា។

អត្ថបទទាក់ទង