រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ចើញចូលរួមក្នុងកម្មវិធីអ្នកស្នងមរតកក្រោមទិសស្លោក”រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”ដើម្បីជាការដឹងគុណ ការយកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្ប: សិល្បករចាស់ជរា វីរសិល្បករ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ រាជធានីភ្នំពេញ៕