ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយករណីទំនាស់ដីធ្លី ដែលប្រជាពលរដ្ឋបានសុំដីវត្តកោកកាក អាស្រ័យផល ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ដើម្បីដាំដុះនៅចំណុចដីទួលភគ្លិណេស្ថ ហើយមិនព្រមប្រគល់ដីឲ្យវត្តវិញ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ ៕