រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំកិច្ចការចាំបាច់មួយចំនួនក្នុងការត្រៀមរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំកិច្ចការចាំបាច់មួយចំនួនក្នុងការត្រៀមរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុងស្រុកទាំង១៣ ការិយាល័យជំនាញពាក់ព័ន្ធចំណុះសាលាខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានណែនាំដល់ទីចាត់ការធនធានមនុស្សខេត្តត្រូវសហការជាមួយ អភិបាលក្រុង-ស្រុកទាំង១៣ ដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល ត្រូវអនុវត្តតួនាទី និងភារកិច្ច ឲ្យបានសមស្របតាមសេចក្ដីណែនាំ និងត្រូវរៀបចំកន្លែងប្រារព្ធពិធីអោយបានសមរម្យ និងសមាជិកសមាជិកាត្រូវស្លៀកសំលៀកបំពាក់អោយបានសមរម្យ។សូមបញ្ជាក់ផងដែរ យោងតាមប្រតិទិនរបស់គណៈកម្មធិការរៀបចំការបោះឆ្នោត និងប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដូច្នេះការរៀបចំពិធីចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ត្រូវធ្វើឡើងក្នុងរយៈពេលមិនលើសពី១៤ថ្ងៃ បន្ទាប់ពីថ្ងៃចេញលទ្ធផលជាផ្លូវការ។

អត្ថបទទាក់ទង