រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ចាក់ថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក)ថ្មីៗនេះ បានដាក់ចេញនូវសេចក្តីណែនាំស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិ ការល្បែងផ្សងសំណាងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីណែនាំដល់ប្រតិបត្តិករល្បែងផ្សងសំណាង ដែលបានទទួលអាជ្ញាបណ្ណស្នាក់ការ អាជ្ញាបណ្ណសាខា ឬលិខិតអនុញ្ញាតបុស្តិ៍សេវាពី គ.ល.ក. ឱ្យអនុវត្តខ្ជាប់ខ្ជួន តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងអាជីវកម្មល្បែងផ្សងសំណាង។ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់ គណៈបញ្ជាការឯកភាពរា ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឱ្យស្អិតល្មួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំចំពោះរាល់សកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានឱ្យបានទាន់ពេល តាមសេចក្តីណែនាំអន្តរក្រសួងលេខ០២៨ សណន ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងសេចក្តីណែនាំលេខ០០១ គ.ល.ក សណន ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។ឯកឧត្ដមអភិបាលរងខេត្ក ស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានាក្នុងការងារបង្ក្រាបលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីមូលដ្ឋាន។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តកណ្តាលមានក្រុមហ៊ុនឆ្នោតឡូតូ និងឆ្នោតផ្សងសំណាង សរុបចំនួន ៤០ក្រុមហ៊ុន និង៨២៣ទីតាំង។ ដោយអនុវត្តបទបញ្ជារដ៏ម៉ឺងម៉ាត់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង-ស្រុក បានចុះបិទក្រុមហ៊ុនល្បែងខុសច្បាប់ចំនួន ៣៦ ក្រុមហ៊ុនសល់ នៅសល់ ៤ក្រុមហ៊ុនទៀត ដែលមានអាជ្ញាប័ណ្ណកំពុងនៅមានសុពលភាព។

អត្ថបទទាក់ទង