រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS)

ខេត្តកណ្តាល៖រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោក​ជី ស៊ីវុត្ថា នាយករដ្ឋបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS) នៃរដ្ឋបាលខេត្តកណ្ដាល ដែលនឹងដំណើរការនាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពិសេសបានចូលរួមមួយចំណែកលើការកាត់បន្ថយនូវការកកស្ទះចរាចរណ៍។រដ្ឋបាលខេត្តកណ្ដាល នឹងដាក់ឲ្យដំណើការសាកល្បងនូវសេវារថយន្តក្រុងសាធារណៈរបស់ខេត្តកណ្ដាល នាពេលឆាប់ៗខាងមុខនេះដើម្បីប្រតិបត្តិការរថយន្តក្រុងសាធារណៈ កាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងផងដែរ កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕

អត្ថបទទាក់ទង