រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាធានាគារជាតិ នៃកម្ពុជាសាខាខេត្តកណ្តាល បើកយុទ្ធនាការប្តូរប្រាក់ចាស់ ទក់ និងរហែក ជូនសាធារណៈជនតាមប្រព័ន្ធឌីជីថល

+++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤សាខាធានាគារជាតិ នៃកម្ពុជាសាខា ខេត្តកណ្តាល សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន១១នៅក្នុងខេត្ត រៀបចំយុទ្ធនាការប្តូរក្រដាសប្រាក់ចាស់ ទក់ និងរហែក ជូនសាធារណៈជនតាមប្រព័ន្ធឌីជីថលKHQRបាគង និងតាមប្រព័ន្ធប្រតិបត្តិការធនាគារដែលជាដៃគូរ ដើម្បីចូលរួមចំណែកផ្តល់ភាពងាយស្រួលដល់សាធារណៈជនក៏ដូចជាការគាំទ្រគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។យុទ្ធនាការនេះរៀបចំឡើងចំនួន២ថ្ងៃចាប់ពីថ្ងៃទី៤​និងទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលមានទីតាំងនៅផ្សារតាខ្មៅ ក្រុងតាខ្មៅ និងសួនច្បារមាត់ទន្លេ ដោយក្នុងនោះនឹងមានការទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ និងរហែក និងជំនួសមកវិញនូវទឹកប្រាក់តាមប្រព័ន្ធឌីជីថល KHQR បាគងនឹងតាមប្រព័ន្ធប្រតិបត្តិការធនាគារដែលជាដៃគូរ ចូលក្នុងទូរស័ព្ទដៃរបស់អតិថិជន។លោក គឹម ច័ន្ទវុទ្ធី នាយកសាខាធានាគារជាតិ នៃកម្ពុជាសាខាខេត្តកណ្តាល បានឱ្យដឹងថា៖យុទ្ធនាការប្តូរក្រដាសប្រាក់ចាស់ ទក់ និងរហែកនាពេលនេះសាធារណៈជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា អតិថិជននឹងទទួលប្រាក់ត្រឡប់ទៅវិញតាមប្រព័ន្ធឌីជីថល KHQRបាគងនឹងតាមប្រព័ន្ធប្រតិបត្តិការធនាគារដែលជាដៃគូរ ចូលទៅក្នុងទូរស័ព្ទរបស់អតិថិជនអោយស្វ័យប្រវត្តិ មានភាពងាយស្រួលឆាប់រហ័ស។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមចំណែកប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ សូមបញ្ជាក់ថា៖ ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និងពង្រឹងសាមគ្គីភាពសង្គម។សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាជនកម្ពុជាយើង នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃប្រាក់រៀលរបស់យើង ៕

អត្ថបទទាក់ទង