ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (MS Teams) ដែលរៀបចំដោយក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយអង្គការ GIZ-MUSEFO ។ កិច្ចប្រជុំនេះ មានគោលបំណង ពង្រឹងការសម្របសម្រួល និងការកសាងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត ចែករំលែកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា។