រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យខួបគម្រប់៩ឆ្នាំ និងគម្រប់១៥ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់៩ឆ្នាំ និងគម្រប់១៥ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ស្ថិតនៅក្នុងវត្តមុន្នីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។យើងខ្ញុំទាំងអស់គ្នា សូមវន្ទាឧទ្ទិសជូនមហាកុសល ដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម សូមដួងវិញ្ញាណក្ខន្ធ សម្ដេច និងលោកជំទាវ បានទៅកាន់ទីឋានបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង