ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំអន្តរទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងកិច្ចការផ្សេងៗ ដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ទីចាត់ការ អង្គភាពនីមួយៗ ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីជានាយក នាយករង ទីចាត់ការ អង្គភាពចំណុះរបស់រដ្ឋបាលខេត្តកណ្ដាលផងដែរ។