រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពិនិត្យលើការងាររៀបចំនិមិត្តសញ្ញាក្រុង ស្រុក ទាំង១៣ នៃខេត្តកណ្តាល

++++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពិនិត្យលើការងាររៀបចំនិមិត្តសញ្ញាក្រុង ស្រុក ទាំង១៣ នៃខេត្តកណ្តាល។ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ការងាររៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺការរៀបចំឲ្យស្របទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលដេីម្បីប្រមូលនូវធាតុចូលសំខាន់ៗដែលថ្នាក់ក្រោមជាតិបានជួបនូវបញ្ហាប្រឈម ក្នុងការអនុវត្តការងារនាពេលកន្លងមក ។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា៖ ដេីម្បីរកឃេីញនូវបញ្ហាទាំងនេះ ក្រុមការងារត្រូវរៀបចំរបាយការណ៍ និងពិនិត្យលេីការអនុវត្តតួនាទីរបស់រដ្ឋបាលក្រុង ស្រុកអោយត្រឹមត្រូវតាមនីតិវិធី ឬក៏មានបញ្ហាលំបាកណាមួយក្នុងការអនុវត្តតួនាទីទាំងនោះ។ ឯកឧត្តមក៏បានណែនាំដល់ទីចាត់ការ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តត្រូវរៀបចំរបាយការណ៍តាមមុខងាររៀងៗខ្លួន ក្នុងការត្រៀមប្រជុំពិនិត្យ ពិភាក្សា ដេីម្បីរៀបចំវេទិកានាពេលខាងមុខនេះ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តក៏បានប្រជុំពិនិត្យលើការងាររៀបចំនិមិត្តសញ្ញាក្រុង ស្រុក ទាំង១៣ នៃខេត្តកណ្តាលក្នុងគោលបំណង ត្រួតពិនិត្យ លើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុងស្រុកទាំង១៣ ដែលបានស្នើសុំអនុលោមភាពទៅក្រសួងមហាផ្ទៃ សម្រាប់យកមកប្រើប្រាស់ជាអត្តសញ្ញាណសំគាល់រដ្ឋបាលក្រុង ស្រុកទាំង១៣ អាចប្រើប្រាស់ លើលិខិតរដ្ឋបាលផលិតជាសញ្ញានៅលើឯកសណ្ឋាន និងផលិតជាទង់សញ្ញារបស់រដ្ឋបាលខ្លួនជាដើម៕

អត្ថបទទាក់ទង