ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយ កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងសំពៅពូន បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសនាំមុខអន្តរក្រសួង ដោយមានការចូលរួមសហការជាមួយ គណ:ប្រតិភូក្រុមបច្ចេកទេស ប្រទេសវៀតណាម ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងសំពៅពូន ខេត្តកណ្ដាល ប្រទេសកម្ពុជា៕