រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ប្រឡាយព្រែកហូរ ដើម្បីរំដោះទឹកបញ្ជៀសការជនលិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសរដ្ឋបាលក្រុងតាខ្មៅ ត្រូវធ្វើការណែនាំ និងទប់ស្កាត់ប្រជាពលរដ្ឋ កុំមានការសាងសង់សំណង់អណាធិបតេយ្យ ឬលក់ដូរនៅតាមមាត់ប្រឡាយ ដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាព ពិសេសប៉ះពាល់ដល់គុណភាពរបស់ប្រឡាយ។ លោក ប្រាក់ ឡាក់ ប្រធានមន្ទាយធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា ប្រឡាយព្រែកហូរនេះមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកនាររដូវវស្សា ពិសេសបញ្ជៀសនៅជំនន់ទឹកភ្លៀងដែលជារៀងរាល់ឆ្នាំ ក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹងនិងរាជធានីភ្នំពេញ តែងតែទទួលរងនៅផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ លោកប្រធានមន្ទីរ បានបន្តថា៖ ប្រឡាយទឹកព្រែកហូរនេះ បានសាងសង់រួចរាល់ ៩៥% គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

អត្ថបទទាក់ទង