ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ដើម្បីបានជាធាតុចូលដាក់ក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) របស់ក្រុមហ៊ុន ចតុមុខ រីសសស់ សឹបផ្លាយ អិមផត អិចផត ឯ.ក។ គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានអំពីគម្រោងវិនិយោគធនធានរ៉ែ ពិគ្រោះយោបល់លើហេតុប៉ះពាល់បរិស្ថាន និងវិធានការកាត់បន្ថយផលប៉ះពាល់។ ប្រមូលមតិយោបល់ និងអនុសាសន៍ពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបានជាធាតុចូលសម្រាប់កែលម្អ និងបំពេញបន្ថែមនៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញឱ្យបានគ្រប់ជ្រុងជ្រោយ។