រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចូលរួមជាមួយគណៈប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងព្រះរាជពិធីជម្រើសព្រះជន្មវស្សាថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងព្រះរាជពិធីជម្រើសព្រះជន្មវស្សាថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត និងពិធីសម្ភោធពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតនៅខាងមុខព្រះទីនងចន្ទច្ឆាយា នៃព្រះបរមរាជវាំង ចតុមុខមង្គល រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង