រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាលាធម្មសភា និងសាសនវត្ថុ ព្រមទាំងសមិទ្ធិផលនានា

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាលាធម្មសភា និងសាសនវត្ថុ ព្រមទាំងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសាលាគូរ នៅភូមិម្ជូរម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងសាសនវត្ថុ ព្រមទាំងសមិទ្ធិផលនានា ដែលកំពុងប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបានបង្ហាញឲ្យឃើញពីការរីកចំរើនបន្ថែមទៀតក្នុងពុទ្ធសាសនា ដែលកកើតចេញពីមូលដ្ឋានគ្រឹះដ៍សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ក្រោមការដឹកនាំ នៃអគ្គមគ្គុទេសក៍បញ្ញាវ័ន្តវ័យក្មេង ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង