ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ត្រៀមពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណា្តល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:បញ្ជាការសន្តិសុខជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណា្តល៕