+++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ លោកអភិបាល អភិបាលរងក្រុង-ស្រុក ទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។គោលបំណងនៃកិច្ចប្រជុំ គឺស្វែងរកធាតុចូល សម្រាប់ទម្រង់របាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានដើម្បីត្រួតពិនត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហាដែលប្រឈម និងបង្ហាញពីនីតិវិធី បូកសរុបរបាយការណ៍-ជម្រុញការរៀបចំលេខាធិការដ្ឋានថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅខេត្តកណ្តាល ៕