រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ចើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។ «នាពេលកន្លងមក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កណ្តាល បានសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជន និងបានបើកផ្តល់ថវិកាបេឡាមរណៈសង្គ្រោះ និងការងារចុះសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជនជាដើម ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ គួរជាទីមោទនៈ»។ខ្ញុំសូមធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងចូលរួមគាំទ្រទាំងស្រុង ចំពោះលទ្ធផលការងារដែលសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល សម្រេចបានក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ និងសូមលើកទឹកចិត្តបន្តការខិតខំបំពេញការងារតាមតួនាទី ភារកិច្ចបន្តទៀត ដើម្បីទទួលបានលទ្ធផលក្នុងការបម្រើបងប្អូនជាអតីតយុទ្ធជនរបស់យើងកាន់តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទទាក់ទង