ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាល ខេត្តកណ្ដាល និងសហការី បានអញ្ជើញចូលរួមចុះត្រួតពិនិត្យទីតាំងដាក់ស្លាកឈ្មោះ «មហាវិថី ស៊ីជិនពីង» ផ្លូវក្រវ៉ាត់ក្រុងទី៣ និងបន្តចុះត្រួតពិនិត្យទីតាំង ត្រៀមបើកការដ្ឋានគម្រោងព្រែកជីក ហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។អត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ គឺកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មការអភិវឌ្ឍផែរណបថ្មីៗជាច្រើនការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការ ជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕