ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងកិច្ចប្រជុំត្រៀមរបាយការណ៍ធ្វើបទបង្ហាញសមិទ្ធផលនានា របស់រដ្ឋបាលខេត្តកណ្តាល នៅក្រសួងមហាផ្ទៃ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបីផងដែរ។