ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ផេង អភិបាលរង ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ សិក្សា ស្រាវជ្រាវលើបណ្តឹងទប់ស្កាត់លើការ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ស្ថិតនៅក្នុងភូមិបឹងក្ដុល និងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕