ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាពាក់ព័ន្ធនឹងពាក្យបណ្តឹងសុំការជួយអន្តរាគមន៍លើកទី២ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់ប្រជាពលរដ្ឋ ៧៧គ្រួសារ ដែលទីតាំង ស្ថិតនៅភូមិជ័យឧត្តម និងភូមិជ័យឧត្តម២ ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពី ក្រុមការងារអធិការកិច្ចក្រសួងមហាផ្ទៃ អាជ្ញាធរស្រុក មន្ទីរ និងការិយាល័យជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។