រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ "វិស័យឯកជនមានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ រាជរដ្ឋាភិបាល ជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព, វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផលនិងសេវាកម្មរបស់ខ្លួន, បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះ បណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គមក៏ដូចជាការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មខ្សែច្រវាក់ផលិតកម្ម-សេវាកម្មរបស់ខ្លួន"៕