រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគាំទ្របច្ចេកទេស និងជំរុញការអនុវត្តគណនេយ្យភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគ.ប.អ.ជ. បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី កិច្ចប្រជុំគាំទ្របច្ចេកទេស និងជំរុញការអនុវត្តគណនេយ្យភាពសង្គម ដោយមានការអញ្ជើញចូលរួមពី ទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា៖តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺនៅក្នុងខេត្តកណ្តាល មានស្ថាប័ន អង្គភាពអនុវត្តផ្ទាល់ចំនួន ៦០១អង្គភាព ក្នុងនោះមាន រដ្ឋបាលឃុំ សង្កាត់ចំនួន១២៧ ស្មើនិង១០០% មានមណ្ឌលសុខភាពចំនួន១០៧ស្មើនិង១០០% សាលាបឋមសិក្សា គ្រប់កម្រិត(ថ្នាក់ទី១ដល់ថ្នាក់ទី៦) មានចំនួន៣៦៥/៣៧៣សាលា ស្មើនិង៩៧.៨៥% (ចំនួន៨សាលាទៀត គឺមិនគ្រប់កម្រិត) ចំពោះកិច្ចការងារនេះ នាពេលកន្លងមក យើងក៏មានស្ថាប័នសម្រាប់ជួយគាំទ្រ ដូចជាស្ថាបន លេខាធិការដ្ឋាននៃគ.ជ.អ.ប ក្រសួងពាក់ព័ន្ធមួយចំនួន និងនៅស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមានអង្គការដៃគូផងដែររួមមាន៖ អង្គការទស្សនពិភពលោកអន្តរជាតិ អង្គការសុខភាពគ្រួសារអន្តរជាតិ អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ អង្គការសុវណ្ណភូមិ និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ។លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគ.ប.អ.ជ.បានបញ្ជាក់ថា៖ ការអនុវត្តការងារគណនេយ្យភាពសង្គម មានគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារបស់រដ្ឋបាល ឃុំសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន ការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់អង្គភាពផ្តល់សេវាទាំងបី ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងការអនុវត្តសកម្មភាភគណនេយ្យភាពសង្គម ក៏ដូចជាសម្រេចទៅតាមផែនការសកម្មភាព និងថវិកាដែលបានរៀបចំសម្រាប់ឆ្នាំ២០២៤នេះ ក្រុមការងារគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋានគ.ជ.អ.ប. នឹងជួបប្រជុំពិភាក្សាជាមួយក្រុមការងារដែលពាក់ព័ន្ធនៅក្នុងរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកគោលដៅ ដើម្បីធ្វើការគាំទ្របច្ចេកទេស និងជំរុញការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤ បន្ថែមទៀត ក្រុមការងារគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋានគ.ជ.អ.ប. គ្រោងនឹងចុះគាំទ្របច្ចេកទេស និង ជំរុញការអនុវត្តការងារគណនេយ្យភាពនៅក្នុងរដ្ឋបាលខេត្តកណ្តាល ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-០៤ ខែកក្កដា ឆ្នាំ២០២៤។

អត្ថបទទាក់ទង