ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចុះត្រួតពិនិត្យទីតាំង បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ និងប្រជុំពិភាក្សា ណែនាំ ត្រួតពិនិត្យ ដើម្បីត្រៀមរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។