ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរបាយការណ៍ធ្វើបទបង្ហាញសមិទ្ធផលនានា របស់រដ្ឋបាលខេត្តកណ្តាល នៅក្រសួងមហាផ្ទៃ ដោយបានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ផងដែរ។