រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីផ្សព្វផ្សាយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្ត និង ពិធីផ្សព្វផ្សាយដីកា តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកណ្តាល

+++++++++ខេត្តកណ្តាល៖ក្នុងឱកាសពិធីផ្សព្វផ្សាយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្ត និង ពិធីផ្សព្វផ្សាយដីកា តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត កណ្តាល លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានណែនាំមន្ត្រីទាំងអស់បង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែខ្លាំងថែមទៀត។ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ថ្ងៃនេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃព័ត៌មានខេត្តកណ្តាល មានក្តីមោទនភាព និងរីករាយក្រៃលែង និងជាថ្ងៃដែលប្រកបដោយមហាកិត្តិយស ដែលបានធ្វើពិធីផ្សព្វផ្សាយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្ត និងពិធីផ្សព្វផ្សាយដីកា តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តចំនួន៦រូប នៅពេលនេះ។ លោក ចាប វន្នី បានគូសបញ្ជាក់ទៀតថា៖ ស្របពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិសយ័ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនិងភាពរីកចម្រើនលើគ្រប់វិសយ័របស់ប្រទេសជាតិ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺត្រូវការទាមទានូវធនធានមនុស្ស ដែលមានសមត្ថភាពមកបំរើការងារផ្សេងៗ តាមវិសយ័នានា។ ដោយឡែក វិសយ័ព័ត៌មានជាវិស័យមួយ ក្នុងចំណោមវិសយ័ទាំងអស់ដែលបានដើរតួសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ។ លោកប្រធានមន្ទីរ បានសំដែងនូវការចូលរួមអបអរសារទរ ចំពោះមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកណ្តាល ដែលត្រូវបានផ្សព្វផ្សាយដីកា តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត ក្នុងន័យពង្រឹងប្រសិទ្ធិភាពការងារ នៅតាមការិយាល័យនិមួយៗ ឲ្យដំណើរទៅដោយភាពរលូន និងស៊ីសង្វាក់គ្នា។ លោកប្រធានមន្ទីរ ក៏បានជំរុញបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឱ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឱ្យបានល្អក្នុងការផលិតព័ត៌មាន​ ជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតឡើង នៅរាល់សកម្មភាពការងារ។ លេីសពីនេះមន្ដ្រីដែលទទួលបានការតែងតាំងថ្មី សូមបង្កេីនការយកចិត្តទុកដាក់អនុវត្តន៍ការងារ​ ដោយបង្កេីនចំណងសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ គោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹង ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យសាកសមជាអ្នកបន្តវេនដ៏ល្អ។ ឆ្លៀតក្នុងឱកាសនោះលោក ចាប វន្នី បានផ្តាំផ្ញើឲ្យមន្ត្រីដែលបានតែងតាំង និងប្រគល់ភារកិច្ចនៅពេលនេះ ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយធ្វើការសហការ សាមគ្គីគ្នា ដើម្បីអោយវិសយ័ព័ត៌មាន មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៅទៀត៕

អត្ថបទទាក់ទង